
ក្រៅពីកំពូលតារាល្បីប្រចាំប្រទេសទាំងបីនេះ ជនល្បីៗជាច្រើនក្នុងប្រទេសកម្ពុជា ក៏បានប្ដូរចិត្តមកប្រើស្មាតហ្វូនម៉ាក Huawei ដែរ។ តួយ៉ាងពិធីការនីដ៏ល្បីទាំងសម្រស់ និងវោហារ កញ្ញា យុគ ចិន្តា និងកញ្ញា ខៀវ សាន់សាណា ព្រមទាំងចាងហ្វាងផលិតកម្មថោន លោក មាស សុខរតនៈ បានជ្រើសរើសប្រើប្រាស់ Huawei P8 ដែលជាទូរសព្ទស៊េរីថ្មីទំនើបបំផុតរបស់ក្រុមហ៊ុន Huawei។ ចំណែក ពិធីករពូកែឌឺដងប្រចាំស្ថានីយទូរទស្សន៍ CTN លោកអ៊ឹង រដ្ឋា ហៅទុយ និងអ្នកថតរូបអាជីពល្បីឈ្មោះម្នាក់នៅកម្ពុជាលោក សៀន សិទ្ធិគុណ ព្រមទាំងតារាហ្វេសប៊ុកពូកែខាងបាញ់មិនសំចៃមាត់ ប៉ីប៉ីឌី កំពុងប្រើប្រាស់ Huawei Honor 6 Plus កាមេរ៉ាភ្លោះល្បីថាថតរូបច្បាស់ ហើយឡូយ របស់ក្រុមហ៊ុនទូរស័ព្ទ Huawei ផងដែរ។
លើសពីនេះទៅទៀត ជយលាភីកំពូលតារាបង្ហាញម៉ូដកម្ពុជា កញ្ញា ចាន់ គង្កា និងជយលាភីលេខ២ និងលេខ ៣កម្មវិធី The Voice Cambodia លោក ឃុនវុត្ថា និង កញ្ញា ចំរើន សុភ័ក្រ្ត សុទ្ធសឹងតែប្រើ Huawei G7ដែលមានកាមេរ៉ាច្បាស់ ថ្មកាន់បានយូរ និងរូបរាងកាលីប អេក្រង់ធំដល់ទៅ ៥,៥អ៊ីញ។

កញ្ញាមាសសុខសោភាបានឱ្យដឹងថា៖ “នេះមិនមែនជារឿងចៃដន្យទេ ដែលខ្ញុំជ្រើសរើសយកHuaweiP8។ ខ្ញុំមានការភ្ញាក់ផ្អើលជាខ្លាំងជាមួយ នឹងរូបរាងដ៏ប្រណីត ស្ដើង រលោង ធ្វើពីអាលុយមីញ៉ូមនិងល្បឿនលឿនទាំងពេលប្រើធម្មតា និងពេលប្រើអ៊ីនធឺណិត។ កាមេរ៉ារបស់ P8មានទំហំ ១៣មេហ្គាភិចសែល ថតបានច្បាស់ក្នុងទីងងឹតដូចកាមេរ៉ាប្រូហ្វេសិនណល។ ហើយខ្ញុំអាចបញ្ចូលរូបថតរបស់ខ្ញុំបានយ៉ាងលឿនទៅក្នុង Facebook ដោយប្រើ Huawei P8។
កញ្ញា ខៀវ សាន់សាណា ដែលជាពិធីការនីវ័យក្មេង ស្រស់ស្អាត ឆ្លាត ពូកែវោហារ បានបញ្ជាក់ថាក្រោយពីបានប្ដូរមកប្រើស្មាតហ្វូន Huawei កញ្ញាពេញចិត្តស្ដូកតែម្ដងហើយមិនចង់ប្ដូរប្រើទូរសព្ទម៉ាកផ្សេងឡើយ។ កញ្ញាសាណាបាននិយាយថា “នាងខ្ញុំពេញចិត្តនឹងស្មាតហ្វូន Huawei ជាពិសេសគឺ Huawei P8 តែម្ដង ព្រោះមានកាមេរ៉ាថតជាប់ចលនាពន្លឺដ៏អស្ចារ្យ”។ បច្ចុប្បន្ននេះកញ្ញា សាណា ប្រើទូរស័ព្ទស្មាតហ្វូនHuawei ដល់ទៅ ២ គ្រឿង ហើយមួយគ្រឿងទៀតគឺ Huawei Honor 6 Plus ដែលបំពាក់ដោយកាមេរ៉ាឡេនភ្លោះ អាចថតរូបច្បាស់ដូចកាមេរ៉ាអាជីព ជាពិសេសថតច្បាស់នៅពេលយប់។

គួរបញ្ជាក់ថា P8មិនត្រឹមតែមានរូបរាងស្រស់ស្អាត និងប្រព័ន្ធប្រតិបត្តិការលឿនប៉ុណ្ណោះទេ P8ក៏បំពាក់ដោយបច្ចេកវិទ្យាខ្ពស់ផ្នែកប្រព័ន្ធបណ្ដាញ ដែលមានសេវាខ្លាំង សន្ទនាគ្នាបានច្បាស់ ទោះជានៅទីណា និងស្ថិតក្នុងយានជំនិះល្បឿនលឿនយ៉ាងណាក៏ដោយ។ លើសពីនេះទៀតការភ្ជាប់បណ្តាញ roamingតាមHuawei P8 គឺមានភាពឆាប់រហ័សងាយស្រួលនិងលឿនទាន់ចិត្ត។ មុខងារRoaming+ ធ្វើឱ្យទូរសព្ទរបស់លោកអ្នកលឿនជាងទូរសព្ទដទៃទៀតដល់ទៅ ៣ ដង នៅពេលដែលលោកអ្នកភ្ជាប់បណ្តាញសេវា Roaming ។
គួររម្លឹកថាស្មាតហ្វូនម៉ាក Huawei កាន់តែមានប្រជាប្រិយភាពខ្លាំងឡើងៗ និងមានចំនួនអ្នកប្រើកាន់តែច្រើនឡើងៗផងដែរ។ ចាំមើលទៅមើលថា ក្រៅពីអេឡិចធីរ៉ាក់ដេត (Alex Theeradeth) វ៉ុតម៉ុនស៊ីវយី (Wutt Hmone Shwe Yi) និងមាសសុខសោភា តើតារាល្បីៗរូបណាខ្លះ ដែលនឹងផ្លាស់ប្ដូរមកប្រើស្មាតហ្វូនលំដាប់លេខ ៣ ក្នុងពិភពលោកមួយនេះបន្តទៀត?
from : http://news.sabay.com.kh/
0 comments
Post a Comment