" If you born poor it is not your mistake but if you die poor it is your mistake. Bill gates "
" The only way to do great work is to love what you do.If you haven't found it yet,keep looking.Don't settle. Steve Job "

ការប្រើប្រាស់សារធាតុគីមី​ ក្នុងចំណីអាហារទំនងជាថយចុះ

ការប្រើប្រាស់សារធាតុ​គីមី​ ក្នុង​ចំណី​អាហារ​ក្នុង​ផលិតផល​ចំ​ណី​អាហារ​ ទំនងជាថយ​ចុះ​ដោយសារ​
ការយល់ដឹង​របស់​ប្រជា​ពល​​រដ្ឋ​កាន់តែ​ប្រសើរ​ទ្បើង​។
09លោកគីម មាសសុខសីហា​ អគ្គនាយករង​នៃអគ្គ
នាយក​ដ្ឋាន​កាំ​កុងត្រូល​ ក្រសួង​​ពាណិជ្ជកម្ម​ បាន
ថ្លែង​ឲ្យដឹង​នៅ​​ ព្រឹក​ថ្ងៃ​ទី៦​ មិថុនា​ ​នេះ​ថា​ តាម​
ការ​ចុះ​ស្រាវ​ជ្រាវ​ នៅលើ​ទីផ្សារ​ យើង​​នៅតែសង្កេត​​
ឃើ​ញថា​ ការប្រើប្រាស់​សារធាតុ​គីមី​នៅតែ​បន្ត​មាន
​ទៅលើ​ចំណី​អាហារ​​​ស្រស់​ ដូចជា​ពពួក​គ្រឿង​​​សមុទ្រ
​​ ប្រហិត​ ស្កត្នោត​ និង​ផលិតផល​​ចំណី​​អាហារ​ស្រស់
​ដទៃទៀត។ ​លោកបន្តថា​ ទោះជា​យ៉ាង​ណាអត្រា
​​ប្រើ​​ប្រាស់​សារធាតុគីមី​ លើផលិតផល​ចំណីអាហារ​​មានការថយ​​ចុះ​​បើ​ធៀប​នឹង​កាល​ពី៥ឆ្នាំមុន។
លោកបន្តថា​ ពួកជនខិលខូច​ នៅតែបន្ត​ប្រើប្រាស់​ដូចជា​​កាល​ពី​ពេលថ្មីៗ​នេះក្រុម​សមត្ថកិច្ច​ជំនាញ​ 
បានរកឃើញ​មានការ​​ប្រើ​​ប្រា​ស់​​សារធាតុគីមី​ហាមឃាត់​ ទៅលើគ្រឿង​សមុទ្រ​ ដែលដាក់លក់​នៅ
​​តាម​បណ្តោយ​ផ្លូវ
 លេខ២៧១​ ម្តុំ​ត្រទ្បោកបែក​ ក្រុង​ភ្នំ​ពេញ​។ លោ​ក​បន្តថា​ ជាវិធាន​ការណ៍​គឺប្រសិនជា​សមត្ថកិច្ច​រ
ឃើញ​ចំណីអាហា​រ​​ណាមានដាក់សារធាតុ​ហាម​ឃាត់​ ដែល​ប៉ះ​ពាល់​ដល់សុខភាព​ គឺ​យើង​នឹងដក​ហូត​ 
និង​កសាង​សំណុំរឿងទៅតុលាការ​ជាក់​ស្តែង​កា​លពី​ឆ្នាំមុន​យើង​ បាន​កសាង​បញ្ចូន​ អ្នក​ប្រើប្រាស់
​សារធាតុ​​ហាម​ឃា​ត់
ចំនួន៣០​ ទៅ៤០ករណីទៅ​តុលាការ។លោក ចាន់ បូរិន​ អគ្គនាយក​វិទ្យាស្ថាន​ស្តង់ដាជាតិ​កម្ពុជា ​
បាន​ថ្លែង​ឲ្យដឹង​កាលពីសប្តាហ៍​មុនថា ផលិតផល​ដែលផលិត​ដោយ​សហ​គ្រា​ស​​ខ្នាតតូច​ និងមធ្យម
នៅកម្ពុជា​ ដែលដាក់លក់ និង​ចរាចរ​​លើទី​ផ្សារ​​​ប្រមាណ
២០ភាគរយប៉ុណ្ណោះ​ មានបិទស្លាក​ សម្គាល់​ផលិតផល​​មានគុណភាព​ និង​សុវត្ថិភាព​ប្រើប្រាស់
​របស់វិទ្យាស្ថា​នជាតិស្តង់ដា​​កម្ពុជា​ ហើយ​សហគ្រាសខ្នាត​តូច​ និង​ មធ្យមពី​២០​ទៅ៣០​ភាគរយ​​ប៉ុណ្ណោះ 
​​បានមកចុះ​បញ្ជីរ​នៅវិទ្យាស្ថានជាតិស្តង់ដាកម្ពុជា។​លោកស្រីបណ្ឌិត​ សៀង ហ៊ុយ​​ អនុប្រធាន​វិទ្យា
ស្ថាន​​វិទ្យាសាស្រ្ត​​ និងបច្ចេកវិទ្យា​នៃរាជបណ្ឌិតសភា​កម្ពុជា​ ដែលបាន​ដឹកនាំ​ ការ​ស្រាវ​ជ្រាវ​លើចំណី
អាហារ​ផលិត​ក្នុងស្រុក​ និងផលិតផល​នាំចូល​ពីបរទេ​ស​កាលពី​ឆ្នាំ២០១០​បានថ្លែង​ថា​​ផលិតផល​ដែល​
មាន​ដាក់​សារធាតុ​គីមី​ហាមឃាត់​ ដែលយើង​បាន​រក​​ឃើញជា​ផលិតផល​ក្នុងស្រុកច្រើ​ន​​ជាងផលិត
ផល​នាំចូលហើយ​ផលិត​ផល ដែល​ដាក់​សារធាតុ​គីមី​​ច្រើន​មានដូចជាបន្លែស្រស់ គ្រឿងសមុទ្រ
ប្រហុកត្រីងៀតជាដើម។​​លោកស្រីបន្តថា​ “អ្នកដាក់​សារធាតុហាម​ឃាត់​ទាំង​នោះ ​មិនមែ​ន​​មិន​​ដឹងថា
​ សារធាតុ​គីមី​ទាំង​​នោះ​បង្ក​ផល​ប៉ះពាល់​ដល់​ សុខ​ភាព​នោះ​ទេ​តែពួកគេ​នៅតែ​ប្រើប្រាស់​ ដើម្បី​រក្សា
ផលិតផល​របស់​ខ្លូន​ឲ្យ​​បាន​យូរ​ និង​ដើម្បី​ឆ្លើយតប​ទាន់​តម្រូវ​ការ​ទី​ផ្សារ​ ”​។ លោក​ស្រីបន្តថា
 “ការអនុវត្តន៍​ច្បាប់​មិន​បាន​ត្រឹមត្រូវ​ ការ​អប់រំ​នៅមានកម្រិត​​ និងអំពើ​ពុក​រលូយបានធ្វើឲ្យមាន បញ្ហាទាំង 
អស់នេះ ”។

ធ្លាប់តែបរិភោគ ម្ទេសប្លោក ចុះមាន ដឹងថា វាមាន ប្រយោជន៍អ្វីខ្លះ ដល់សុខភាព របស់អ្នកទេ?


ម្ទេសប្លោក ជាបន្លែមួយប្រភេទ ដែលមនុស្សភាគច្រើន និយមទទួលទានវា បែបឆាជាមួយនឹងសាច់ ជាដើម។ ក្នុងនោះដែរ ម្ទេសប្លោក ក៏បានផ្តល់ ប្រយោជន៍ដល់សុខភាព យ៉ាងសន្ធឹកសន្ធាប់ ដែល អ្នកមិននឹកស្មានដល់៖
១) ម្ទេសប្លោក មានជាតិកាឡូរីទាបបំផុត ជាងបន្លែដទៃទៀត ហើយវាថែមទាំងបានផ្តល់ ឲ្យអ្នក នូវវីតាមីន A និងវីតាមីន C ទៀតផង។
២)  វីតាមីនC  ដែលមានក្នុងម្ទេសប្លោក បានជួយជម្រុញ ដល់ប្រព័ន្ធភាពស៊ាំរបស់អ្នក ឲ្យខ្លាំងក្លា និងជួយឲ្យ ស្បែកវ័យក្មេង លូតលាស់ល្អ ផងដែរ។
៣) ម្ទេសប្លោក បានផ្ទុកនូវសារធាតុគីមីរុក្ខជាតិ និងសារធាតុ carotenoids បេតាការ៉ូទីន ដែលជួយ ប្រឆាំងនឹងការ រលាករោលផ្សេងៗ។
៤) សារធាតុ Capsaicin ដែលមានក្នុង ម្ទេសប្លោក មានអត្ថប្រយោជន៍យ៉ាងច្រើន ដែលតាមការសិក្សា បានបង្ហាញឲ្យដឹងថា ជួយកាត់បន្ថយ នូវសារជាតិកូលេស្តេរ៉លអាក្រក់ ទប់ទល់នឹងជម្ងឺទឹកនោមផ្អែម និងជួយឲ្យ ធូរស្រាល ពីការឈឺចុកចាប់ និងការរលាកជាដើម។
៥) ប្រសិនបើអ្នកចម្អិន ម្ទេសប្លោកក្នុងរយៈខ្លី ជាមួយនឹងកម្តៅទាប វានឹងនៅរក្សាភាពផ្អែមរបស់វា ដែលស្ទើរតែដូចនឹងរសជាតិផ្លែឈើ ហើយអ្នកក៏ ទទួលបាន នូវសារធាតុចិញ្ចឹមដ៏ខ្លាំងក្លា ពីវាផងដែរ។
៦) ជាតិស្ពាន់ធ័រ ដែលមានក្នុងម្ទេសប្លោក បានដើរតួនាទី យ៉ាងសំខាន់ ក្នុងការ ការពារប្រភេទ ជម្ងឺ មហារីកផ្សេងៗ។
៧) ម្ទេសប្លោក បានផ្ទុកនូវ វីតាមីនE  ជួយរក្សាស្បែក របស់អ្នកឲ្យល្អ និងជួយឲ្យសក់ភ្លឺ រលោង ស្អាតផងដែរ។
៨) ម្ទេសប្លោក មានវីតាមីន B6  ដែលវាពិតជាចាំបាច់ សម្រាប់ប្រព័ន្ធសរសៃប្រសាទ របស់អ្នក និងជួយឲ្យ កោសិកា រីកលូតលាស់ឡើងវិញ។
៩) សារជាតិអង់ស៊ីម ដែលមានក្នុងម្ទេសប្លោក  បានជួយការពារភ្នែក ពីជម្ងឺដុះកន្ទុយថ្លែនក្នុងភ្នែក ។
ទាំងនេះ ជាអត្ថប្រយោជន៍របស់ម្ទេសប្លោក ចំពោះសុខភាពរបស់អ្នក៕

form : http://www.khmerload.com/


អង្ករដំណើបខ្មៅជាកំពូលអាហារប្រឆាំងមហារីកថ្មី


“អង្ករ​ដំណើប​ខ្មៅ ទទួល​បាន​ការ​និយម​ចូលចិត្ត​យ៉ាងខ្លាំង​នៅ​ទ្វីប​អាស៊ី​ហើយ​ឥឡូវនេះ​វា​នឹង​ជា​កំពូល​អាហារ​ជួរមុខ​នៅ​ទ្វីប​អឺរ៉ុប” ពួក​អ្នក​វិទ្យាសាស្ត្រ​អាមេរិក​ឱ្យ​ដឹង ។
ធញ្ញជាតិ​នេះ​មាន​បរិមាណ​ស្ករ​ទាប ប៉ុន្តែ​សម្បូរ​ទៅដោយ​សារជាតិ​សរសៃ​ដ៏​មាន​ប្រយោជន៍​សម្រាប់​សុខភាព និង​មាន​សារជាតិ​រំញោច​ដែល​អាច​ជួយ​ប្រឆាំង​តប​នឹង​ជម្ងឺ​បេះដូង និង​មហារីក​នេះ ​បើ​តាម​ពួក​ជំនាញការ​បញ្ជាក់​ឱ្យ​ដឹង ។
ពួក​អ្នក​វិទ្យាសាស្ត្រ​នៅ​មហាវិទ្យាល័យ​រដ្ឋ​ល្វីស្យាណា បាន​វិភាគ​គំរូ​អង្កាម​របស់​ដំណើប​ខ្មៅ​ដាំ​នៅ​ភាគ​ខាងត្បូង​ប្រទេស​អាមេរិក ។ ពួកគេ​រកឃើញ​ការ​កើនឡើង​របស់​សារជាតិ​ប្រឆាំង​អុកស៊ីដរេដុកម្ម anthocyanin ។ សារជាតិ​ប្រឆាំង​អុកស៊ីដរេដុកម្ម​នេះ​គឺជា​មូលហេតុ​បង្កើត​ពណ៌ត្នោតខ្មៅ​របស់​បន្លែ​ផ្លែឈើ​ច្រើន​ប្រភេទ ។ វា​ក៏​បង្កើត​ពណ៌​ក្រមៅ​ឱ្យ​អង្ករ​ដំណើប​ខ្មៅ ។
ការ​ស្រាវជ្រាវ​បង្ហាញថា សារជាតិ​ប្រឆាំង​អុកស៊ីដរេដុកម្ម​បង្កើត​ពណ៌​ក្រមៅ​នេះ​នឹង “បោស” សម្អាត​ពពួក​ម៉ូលេគុល​ដែល​បង្ក​គ្រោះថ្នាក់ និង​ជួយ​ការពារ​សរសៃ​ឈាម ព្រមទាំង​ទប់ស្កាត់​របួស AND ដែល​អាច​នាំ​ដល់​ជម្ងឺ​មហារីក ។
មុននេះ​រាប់​សតវត្សរ៍ អង្ករ​ដំណើប​ខ្មៅ​ត្រូវ​បាន​ចាត់ទុក​ជា​អាហារ​ខ្ពង់ខ្ពស់​ដែល​មាន​តែ​ស្ដេច​ប៉ុណ្ណោះ​ទើប​បាន​បរិភោគ ។ បច្ចុប្បន្ន​នេះ​អង្ករ​ដំណើប​ខ្មៅ​ជា​ប្រភព​អាហារ​សំខាន់​ក្នុង​ពិធី​ស្រស់ស្រូប​របស់​ប្រជាជន​ទ្វីបអាស៊ី​ក្នុង​ម្ហូប​មី Sushi និង​បង្អែម​លាងមាត់ ។
អង្ករ​ដំណើបខ្មៅ​សម្បូរ​វីតាមីន​ជាង​អង្ករ​ស ព្រោះ​វា​មាន​បរិមាណ​វីតាមីន E និង​ពពួក​សារជាតិ​ប្រឆាំង​អុកស៊ីដរេដុកម្ម​ខ្ពស់​ជាង ។
ពួក​អ្នក​វិទ្យាសាស្ត្រ​ក៏​ទូន្មាន​គួរ​ប្រើប្រាស់​អង្ករ​ដំណើប​ខ្មៅ​ធ្វើជា​សារជាតិ​បង្កើត​ពណ៌​អាហារ ដោយ​វា​មាន​លក្ខណៈ​ធម្មជាតិ​ផង និង​ល្អ​ចំពោះ​សុខភាព​ផង ។ តាម​ការ​ស្រាវជ្រាវ​ជា​ច្រើន​បាន​ឱ្យ​ឃើញថា សារជាតិ​បង្កើត​ពណ៌​មួយចំនួន​រួម​ចំណែក​បង្ក​ជា​ជម្ងឺ​មហារីក និង​បញ្ហា​ពាក់ព័ន្ធ​ដល់​ទង្វើ​របស់​កុមារ ៕
from : isetha.wordpress.com

និយាយ​ទូរសព្ទ​លើស​ពី ៣០ នាទី​ស្មើ​កម្លាំង​​ដុត​ម៉ាក្រូវ៉េវ​អាច​ឈាន​

ទៅ​កើត​ជំងឺ​មហារីក​ខួរ​ក្បាល

ក្នុង​ពេល​ពិភពលោក​កំពុង​វិវឌ្ឍ​ទៅ​រក​សម័យកាល​កាន់​តែ​ទំនើប ដោយ​មាន​ការ​ច្នៃប្រឌិត​ឧបករណ៍​បច្ចេកវិទ្យា​នានា​បម្រើ​ដល់​ការ​រស់នៅ បញ្ហា​ប្រឈម​ជាមួយ​ផល​ប៉ះពាល់​ជា​ច្រើន​ដែល​កើត​មាន​ពី​ការ​ប្រើប្រាស់​គ្រឿង​បច្ចេកវិទ្យា​​ទាំង​នោះ កំពុង​តែ​នាំ​ក្តី​ព្រួយ​បារម្ភ​ក្នុង​ពេល​ដែល​ពលរដ្ឋ​ភាគច្រើន​មិន​បាន​ចាប់​អារម្មណ៍។
Nokia user

លោក Ben Poh អ្នក​ជំនាញ​ដែល​បាន​បញ្ចប់​ការ​សិក្សា​ផ្នែក​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ​ថាមពល​និង​ជីវសាស្ត្រ​នៅ​ប្រទេស​អូស្ត្រាលី​និង​អាមេរិក​បាន​លើក​ឡើង​នៅ​ក្នុង​ឱកាស​ចូល​រួម​បង្ហាញ​ផលិតផល ​Alpha Spine នៅ​ប្រទេស​កម្ពុជា​​ថា ពិភពលោក​ទាំង​មូល​កំពុង​រស់នៅ​ក្នុង​សម័យ​ទំនើប ដែល​អ្វី​ៗ​ពឹង​អាស្រ័យ​លើ​បច្ចេកវិទ្យា​ទាំង​អស់​ទាំង​ការ​ទំនាក់ទំនង ការ​កម្សាន្ត​ក៏​ដូចជា​ការ​រស់នៅ​ប្រចាំ​ថ្ងៃ។

លោក​បញ្ជាក់​ថា ជា​ការ​ពិត​គ្រប់​គ្នា​បច្ចុប្បន្ន​មិន​អាច​រស់នៅ​ដោយ​គ្មាន​ទូរសព្ទ កុំព្យូទ័រ ទូរទស្សន៍ ក៏​ដូចជា​គ្រឿង​អេឡិចត្រូនិក​ចាំបាច់​មួយ​ចំនួន​ទៀត ប៉ុន្តែ​ពួកគេ​ក៏​ត្រូវ​ដឹង​ពី​ហានិភ័យ​បណ្ដាល​មក​ពី​គ្រឿង​បច្ចេកវិទ្យា​ទាំង​នោះ ដែល​អ្នក​ប្រើប្រាស់​ត្រូវតែ​មាន​ការ​ប្រុង​ប្រយ័ត្ន​និង​ស្វែង​យល់​ដឹង​ឲ្យ​បាន​ត្រឹមត្រូវ។

លោក​បាន​លើក​ឧទាហរណ៍​ដូចជា​ការ​ប្រើប្រាស់​ទូរសព្ទដោយ​លោក​បញ្ជាក់​ថា​ តាម​ការ​ធ្វើ​ពិសោធន៍​ការ​និយាយ​ទូរសព្ទ​លើស​ពី ៣០ នាទី អាច​បង្ក​គ្រោះថ្នាក់​ដល់​កោសិកា​ខួរក្បាល ដែល​អាច​​ឈាន​វិវឌ្ឍន៍​ដល់​ការ​ការ​ជំងឺ​មហារីក​ខួរក្បាល​​នាំ​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត។

លោក​ថា ជាតិ​វិទ្យុ​សកម្មភាព​ដែល​ភាយ​ចេញ​ពី​ទូរសព្ទ​ស្មើ​កម្លាំង​ម៉ាក្រូវវ៉េវ ដែល​កំពុង​ចម្អិន​ខួរ​ក្បាល​នៅ​ពេល​អ្នក​ប្រើប្រាស់​និយាយ​ទូរសព្ទ​ដាក់​ជាប់​ត្រចៀក​យូរ​លើស​ពី ៣០ នាទី ដែល​បណ្តាល​ឲ្យ​កោសិកា​ឈាម​ស្អិត​ចូលគ្នា​ដូច​កោសិកា​មហារីក។

លោក​បន្ត​ទៀត​ថា នៅ​ពេល​គេង អ្នក​ប្រើប្រាស់​មួយ​ចំនួន​បាន​ដាក់​ទូរសព្ទ​ជាប់​ក្បាល​ដំណេក ដែល​នេះ​ពិត​ជា​បង្ក​ហានិភ័យ​ខ្ពស់​ពី​ជាតិ​វិទ្យុ​សកម្ម​ដែល​បាន​សាយភាយ បណ្ដាល​ឲ្យ​កើត​ជំងឺ​តប់ប្រមល់ ការ​ដេក​មិន​លក់ ការ​ចុះ​ខ្សោយ​ថាមពល​ដែល​នាំ​ឲ្យ​ប៉ះពាល់​សុខភាព​យ៉ាង​ធ្ងន់ធ្ងរ។

ក្នុង​ឱកាស​នោះ​ ក្រុមហ៊ុន JM Ocean Avenue បាន​បង្ហាញ​ផលិតផល Alpha Spine ដែល​ជា​ផលិតផល​វិទ្យាសាស្ត្រ សម្រាប់​ស្តារ​ថាមពល​សុខភាព​តាម​បែប​ធម្មជាតិ ​និង​កាត់​បន្ថយ​ផល​ប៉ះពាល់​ពី​វិទ្យុ​សកម្ម​នៅ​លើ​ឧបករណ៍​បច្ចេកវិទ្យា​នានា។

ផលិតផលនេះ ត្រូវ​បាន​ក្រុមហ៊ុន​អះអាង​ថា​​មាន​ការ​តេស្ត​ពិសោធន៍​ពី​គុណភាព​​ប្រើប្រាស់​ពី​អ្នក​ជំនាញ​ៗ​និ​ង​​មាន​ការ​ប្រើប្រាស់​​យ៉ាង​ទូលំទូលាយ​នៅ​ជុំវិញ​ពិភពលោក​៕

ប្រភេទអាហារដែលមានផ្ទុកទៅដោយសារជាតិ​​ប្រូតេអ៊ីនខ្ពស់

អ្នកគួរធ្វើការទទួលទានសារជាតិប្រូតេអ៊ីនឲ្យបានយ៉ាងហោចណាស់ ៥០ក្រាមក្នុងមួយថ្ងៃ។
 ដើម្បីទទួលបាននូវ អត្ថប្រយោជន៍ពេញលេញរបស់វា។ ប្រភេទអាហារដែលសំបូរទៅដោយ
សារជាតិប្រូតេអ៊ីន គឺមានមកពីសត្វមានដូចជា ទឹកដោះគោ ស៊ុត និង សាច់។
ប្រភេទអាហារដែលមានផ្ទុកសារជាតិប្រូតេអ៊ីន
ក្នុងបរិមាណខ្ពស់ គឺមានសារៈប្រយោជន៍
ក្នុងការរក្សាខ្លួនអ្នកឲ្យមានថាមពល និងធ្វើឲ្យមុខ
ងាររបស់រាងកាយអ្នកមានដំណើរការបានល្អ។
 ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកធ្វើការ
ជ្រើសរើសបរិភោគតែបន្លែ និង ផ្លែឈើ
នោះអ្នកអាចបរិភោគ នូវ សណ្តែកខៀវមួយពែងកន្លះ
 ដែលវាអាចនឹងមានជាតិប្រូតេអ៊ីនស្មើនឹងបន្ទះសាច់ចៀន
 ១០០ក្រាម។
ប្រភេទអាហារដែលមានផ្ទុក ជាតិប្រូតេអ៊ីន គឺអាចជួយ
ធ្វើឲ្យអ្នកមានអារម្មណ៍ថាឆ្អែតបន្ទាប់ពីទទួលទានអាហារ
 រួច មានថាមពលពេញមួយថ្ងៃ ហើយវាក៏ផ្តល់អត្ថប្រយោជន៍ផងដែរទៅដល់សាច់ដុំ ការរីកធំធាត់ និង
សុខមាលភាពទាំងស្រុងរបស់រាងកាយ។
ប្រភេទអាហារដែលសំបូរ ទៅដោយសារជាតិប្រូតេអ៊ីន សណ្តែកខៀវ ស៊ុត ផលិតផលដែល
ធ្វើពីជាតិទឹកដោះគោ អាហារសមុទ្រ សាច់បសុបក្សី សណ្តែកសៀង សាច់គោ។ប្រសិនបើអ្នក
បានបរិភោគនូវអាហារ ដែលមានផ្ទុកនូវសារជាតិប្រូតេអ៊ីនបន្តិច នោះអ្នកនឹងមានអារម្មណ៍ថា
 មិនសូវឃ្លាននៅក្នុងពេលថ្ងៃ និង មិនសូវមានចំណង់ញុំាច្រើនជ្រុល ឬ ចង់ទទួល ទានអាហារសម្រន់ច្រើននោះទេ៕

 from : http://www.healthcambodia.org/

ទឹកក្រូចឆ្មារជាឱសថជួយទប់ទល់នឹងជំងឺក្អក

ទឹកក្រូចឆ្មារជាប្រភេទភេសជ្ជៈ សាមញ្ញ ដែលងាយស្រួលធ្វើ
ដែលមានការចំណាយទាប ហើយក៏ត្រូវបានគេពេញ
និយមគួរសម វាមានគុណប្រយោជន៍ក្នុងការ បំបាត់ការ
ស្រេកទឹកបាន។ មិនតែប៉ុណ្ណោះភេសជ្ជៈនេះក៏មាន
ប្រសិទ្ធភាពក្នុងការកែអាការក្អកដែល បណ្តាលពីជំងឺ
ផ្តាសាយ តឹងច្រមុះ ហៀរសំបោរនិងស្អក-ក បានដែរ ។
ទឹកក្រូចឆ្មារទាំងសំបកលឿងនិងសំបកខៀវសុទ្ធតែសម្បូរ
ទៅដោយវីតាមីន C និង B1 ព្រមទាំងមានសារធាតុរ៉ែជា
ច្រើនទៀតដែលអាចចាត់ទុកជាឱសថរុក្ខជាតិ បំបាត់អាការ
ក្អកយ៉ាងពូកែមួយបាន។
ជាងនេះទៀត វាក៏មានផ្ទុកសារធាតុ ស៊ីណេព្រីន ដែលមានគុណតម្លៃក្នុងការបន្ថយអាការតឹងច្រមុះ
 បានទៀតផង។ សម្រាប់ការទទួលទានទឹកក្រូចឆ្មារកែអាការក្អក ស្អក-ក មិនគួរក្លាស្សេវាឲ្យ
ត្រជាក់ទេ គួរយកទឹកក្រូចឆ្មារក្តៅឧណ្ហៗ ឬជាទឹកក្រូចឆ្មារសីតុណ្ហភាពធម្មតាទើបមានប្រសិទ្ធភាព។
 ព្រោះក្នុងករណីនេះវាមិនអាចសម្រាលអាការក្អកបានទេ អ្នកមិនគួរបន្តទទួលទានវាទៀតឡើយ
 ហើយគួរទៅជួបពិគ្រោះជាមួយគ្រូពេទ្យម្តង៕
 from : http://www.healthcambodia.org/

មូលហេតុដែលបណ្តាលឲ្យមានដង្កូវពណ៌ស​​​តូចៗចេញតាមទ្វារលាមកកុមារ

តាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិត ជំពូកដង្កូវសតូចៗទាំងនេះ ខ្មែរយើងហៅថា អៀន វាមានប្រវែងពី៣
ទៅ១០សង់ទីម៉ែត្រ ចាក់សម្បុករស់នៅក្នុងពោះវៀនធំ។ ដង្កូវតូចៗពណ៌សទាំងនេះ មាននៅម្ដុំរន្ធទ្វារលាមក
 និងនៅក្នុងលាមក។
ព្រោះថាអៀនញីបានចុះពីពោះវៀនធំ មកពងនៅក្បែរទ្វារលាមក បណ្ដាលឱ្យកុមារមានអារម្មណ៍រមាស់
រន្ធទ្វារលាមក សម្រាប់កុមារី អាចឆ្លងទៅរមាស់ដល់ទ្វារមាសទៀតផង។ រមាស់ច្រើនតែកើតឡើង
នៅពេលក្បាលព្រលប់។ លើសពីនេះមានរោគសញ្ញាផ្សេងទៀត ដូចជាឈឺពោះ ទល់លាមក រាគជាដើម។
ដើម្បីបង្ការការពារកុំឱ្យឆ្លងអៀន ត្រូវមានអនាម័យ គឺលាងដៃឱ្យស្អាតក្រោយពេលបន្ទោរបង់លាមករួច
ឬមុនទទួលទានអាហារ និងកាត់ក្រចកដៃក្រចកជើងឱ្យខ្លី។ សូមនាំកូនទៅជួបជាមួយគ្រូពេទ្យ
ដើម្បីទទួលការព្យាបាលដោយលេបថ្នាំសម្លាប់អៀន៕
                                                                                                        from : http://www.healthcambodia.org/

ក្រូចត្លុងមានសារៈប្រយោជន៍ចំពោះសុខភាព

អ្នកចូលចិត្តបរិភោគក្រូចត្លុង ដោយសារវាល្អសម្រាប់ការរំលាយអាហារផង និងជួយបញ្ចុះទម្ងន់
ដូច្នេះក្រូចត្លុងអាចព្យាបាលជំងឺគ្រុនក្តៅ និងជំងឺផ្តាសាយ ទឹកក្រូចត្លុង ជួយអ្នកជំងឺឱ្យមានសុខភាព
ល្អឡើងវិញក្រោយជំងឺគ្រុនក្តៅ បន្ថយអារម្មណ៍ក្តៅរោលរាលដោយសារសីតុណ្ហភាពសរីរាង្គឡើងខ្ពស់ 
និងជាឱសថមានតម្លៃចំពោះជំងឺគ្រុនផ្តាសាយ ។ក្រូចត្លុងមានប្រយោជន៍បំផុតក្នុងការដោះស្រាយបញ្ហា
ហើមពោះ ពិបាករំលាយអាហារវាធ្វើឱ្យថយចុះកម្តៅ និងរំញោចសកម្មភាពរបស់ក្រពះ 
កែប្រែឱ្យប្រសើរចរន្តហូររបស់រំអឹលរំលាយអាហារ ជួយសរីរាង្គរំលាយអាហារល្អជាង ។
សម្រាប់អ្នកជំងឺទឹកនោមផ្អែម គួរបរិភោគក្រូចត្លុងមួយផ្លែក្នុងមួយថ្ងៃ វាអាចរារាំងបរិមាណ
ម្សៅបញ្ចូលទៅក្នុងសរីរាង្គ ហេតុនេះជួយបន្ថយក្តីបារម្ភអំពីជំងឺទឹកនោមផ្អែម។ ផឹកទឹកក្រូច
ត្លុងស្រស់មួយកែវនៅពេលព្រឹកល្អបំផុតដើម្បីគ្រប់គ្រងអាការៈទល់លាមក ។
ការផឹកទឹកក្រូចត្លុង៥៣០មិល្លីលីត្រក្នុងមួយថ្ងៃ នឹងធ្វើឱ្យសកម្មភាពរបស់ CYPIA2
 ដែលជាអង់ហ្ស៊ីមមួយរំញោចសកម្មភាពរបស់សារជាតិគីមី បង្កជំងឺមហារីកក្នុងផ្សែង
បារីថយចុះគួរឱ្យកត់សម្គាល់ ។ ក្រៅពីនេះ ក្រូចត្លុង សម្បូរសារជាតិ flavonoid មាន
ឥទ្ធិពលដូចជា សារជាតិប្រឆាំងអុកស៊ីតកម្ម ធម្មជាតិ១ ការពារនិងទប់ស្កាត់សកម្ម
ភាពរបស់ពពួកសារជាតិបង្កមហារីក៕                                                                                                                                                                                                                                       from : http://www.healthcambodia.org/

តើ​អ្វី​ទៅជា “​រូបមន្ត​” នៃ​ភាពជោគជ័យ​?

មនុស្ស​គ្រប់រូប សុទ្ធតែ​រំពឹង​ចង់​ក្លាយជា​អ្នកមាន ចង់​មាន​លុយ​យ៉ាងច្រើន
​សន្ធឹកសន្ធាប់ ដូចនេះ គួរ​ធ្វើ​ដូចម្តេច ទើប​អាច​ជោគជ័យ​ក្នុង​មុខរបរ
 ហើយ​អាច​រកលុយ​បាន​ច្រើន​នោះ​?
1.​    ​នៅពេល​ដែល​អ្នក​មាន​គំនិត​ចង់​រកស៊ី អ្នក​ត្រូវ​តែ​ចាប់ផ្តើម​រៀបចំ​គម្រោង​ភ្លាម​។​
2.​    ​អ្នក​ត្រូវតែកំណត់​គម្រោងការ ឱ្យបាន​ច្បាស់លាស់​។​
3.​    ​អ្នក​ត្រូវ​ប្រើ​ខួរក្បាល ឱ្យបាន​ញឹកញាប់ មិន​ត្រូវ​ទុក​ឱ្យ​ទំនេរ​ទេ​។​
4.​    ​ត្រូវតែ​មាន​ជំនឿ​ចិត្ត​លើ​ខ្លួនឯង មិន​ត្រូវ​ខ្លាច ឬ​អៀន នៅពេល​ដែល​ធ្វើ​អ្វី​មួយ​ឡើយ​។​
5.​    ​ការរកស៊ី​ត្រូវតែ​មាន​គំនិត​ច្នៃប្រឌិត ទើប​ការរកស៊ី​ដំណើរការ​បាន​ល្អ​។​
6.​    ​អ្នក​ត្រូវ​តែ​ឧស្សាហ៍​ស្តាប់​ដំបូន្មាន​របស់​អ្នកដទៃ ដែល​មាន​បទពិសោធន៍​ក្នុង​ការរកស៊ី​ឱ្យ​ច្រើន នោះ​អ្នកនឹង​ខិត​ជិត​ដំណាក់កាល នៃ​ការជោគជ័យ​ហើយ​៕
                                                                                     from :   http://www.health.com.kh/