" If you born poor it is not your mistake but if you die poor it is your mistake. Bill gates "
" The only way to do great work is to love what you do.If you haven't found it yet,keep looking.Don't settle. Steve Job "

Tuesday, June 23, 2015

Samsung ជាប់​ឈ្មោះ​ជា​ម៉ាក​ល្អ​បំផុត​នៅ​អាស៊ី​ឆ្នាំ ២០១៥ ផ្ទួនៗ ៤​ឆ្នាំ​ជាប់​គ្នា

ក្រុមហ៊ុន​សាមសុង​អេឡិចត្រូនិច ត្រូវ​បាន​ជាប់​ឈ្មោះ​ជា​ម៉ាក​ល្អ​បំផុត​នៅ​អាស៊ី​ឆ្នាំ ២០១៥ សម្រាប់​រង្វាន់​ផ្ទួនៗ ៤ឆ្នាំ​ជាប់​គ្នា​ដោយ​ផ្អែក​ទៅ​លើ​លទ្ធផល​នៃ​ការ​ស្ទង់​មតិ​របស់ Campaign Asia-Pacific រួម​ជាមួយ​សហប្រតិបត្តិការ​ជាមួយ​នឹង Nielsen តាម​រយៈ​អនឡាញ​ដែល​មាន​ការ​ចូលរួម​ពី​បណ្តា​ម៉ាក​ល្បីៗ​ប្រចាំ​អាស៊ី​ទាំង១០០០ម៉ាក។​សាមសុង​ត្រូវ​បាន​ជាប់​ក្នុង​ចំណោម​កំពូល​ម៉ាក់​ល្បី​ទាំង​៥​ដែល​យ៉ាង​ហោច​ណាស់​ក៏​មាន​ផលិត​ផល​១៤​ ​ប្រភេទ​របស់​សាមសុង​ត្រូវ​បាន​ទទួល​បាន​ការ​គាំទ្រ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់។​ក្នុង​នោះ​ដែរ​បន្ទាប់​ពី​ស្មាតហ្វូន​ក្នុង​នោះ​ទូរសព្ទ​ចល័ត​ទូរ​ទឹកកក​ហើយ​និង​ទូរទស្សន៍​ក៏​ត្រូវ​ទទួល​ស្គាល់​ថា​ជា​ផលិតផល​ដែល​នាំ​មុខ​គេ​ផង​ដែរ។
Samsung SUHD TV
ការ​ចាត់​ថ្នាក់ គឺ​ផ្អែក​លើ​តម្រូវ​ការ​ប្រើ​ប្រាស់ និង​ផ្តល់​ជូន​នូវ​ការ​វាស់​វែង​ដ៏​ច្បាស់ លាស់ នៃ​ម៉ាក​ល្បីៗ នា​ពេល​បច្ចុប្បន្ន​នេះ ពង្រីក​ចក្ខុវិស័យ​ទៅ​លើ​ប្រភេទ​ផលិតផល​ចំនួន​១៤​ធំៗ រាប់​ទាំង​ផ្នែក​យានយន្ត​ ហាង​តូចៗ ភោនីយដ្ឋាន និង​គ្រឿង​អេឡិចត្រូនិច​ក្នុង​ផ្ទះ ។ ​លោក​ស្រី អែរែន ង៉ អនុ​ប្រធាន​របស់​សាមសុង​ប្រចាំទ្វីប អាស៊ីអាគ្នេយ៍ និង​ទ្វីប អូសេអានី បាន​មាន​ប្រសាសន៍​ថា ​ ​«សាមសុង​អេឡិចត្រូនិច​មាន​មោទនភាព​យ៉ាង​ខ្លាំង​ដែល​ត្រូវ​បាន​ជាប់​ឈ្មោះ​ជា​ម៉ាក​ល្អ​បំផុត​ផ្ទួន​៤​ឆ្នាំ​ជាប់​គ្នា។ កាល​ពី​១០ឆ្នាំ​មុន​យើង​ទទួល​បាន​ចំណាត់​ថ្នាក់​ទី​១៥​ប៉ុណ្ណោះ។ ប៉ុន្តែ​នៅ ​ពេល​នេះ​សាមសុង​មាន​ឱកាស​ឡើង​ដល់​ចំណាត់​ថ្នាក់​កំពូល​ប្រចាំ​អាស៊ី។
លោក​ស្រី​បាន​បន្ត​ថា ​«ម៉ាក​ផលិតផល​របស់​យើង​គឺ​ជា​ម៉ាក​ផលិតផល​ដែល​ល្បី​រន្ទឺ​និង​ទទួល​បាន​ការ​គាំទ្រ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ពី​ព្រោះ​យើង​យក​ចិត្តទុកដាក់​ក៏​ដូចជា​ខំ​ប្រឹង​បំពេញ​នូវ​តម្រូវ​ការ​​របស់​អតិថិជន​បាន​យ៉ាង​ល្អ។ លោក​ស្រី​បាន​បន្ថែម​ថា «យើង​បាន​យល់​យ៉ាង​ច្បាស់​ពី​តម្រូវ​ការ​ឥត​ឈប់​ឈរ​របស់​អ្នក​ប្រើប្រាស់​ដែល​ជា​កម្លាំង​ជំរុញ​ឱ្យ​​យើង​កាន់​តែ​មាន​កម្លាំង​ចិត្ត​ក្នុង​ការ​កែប្រែ​បច្ចេកវិទ្យា​ថ្មីៗ​ទៅ​លើ​ផលិតផល​របស់​យើង​ឱ្យ​ត្រូវ​តាម​តម្រូវ​ការ​ទីផ្សារ​ខុសៗ​គ្នា ប្រចាំ​ទ្វីប​អាស៊ី​អាគ្នេយ៍ ក៏​ដូចជា​ទ្វីប​អូសេអានី»។

«អ្វី​ដែល​ធ្វើ​ឱ្យ​ការ​ចាត់​ចំណាត់​ថ្នាក់​ប្រចាំ​ឆ្នាំ​របស់ Campaign Asia-Pacific ហើយ​និង Neilson ​គឺ​ជា​ការ​វាស់​ស្ទង់​ចំណាត់​ថ្នាក់​ដ៏​មាន​សុពលភាព​ ​ព្រោះ​ថា​យុទ្ធការ​នោះ​បាន​ផ្តោត​ទៅ​លើ​មតិ​របស់​អ្នក​ប្រើប្រាស់។ យើង​មិន​បាន​ផ្តោត​ទៅ​លើ​តម្លៃ​នៃ​ទីផ្សារ​ភាគហ៊ុន ​ការ​ប្រកួត​ប្រជែង​ក៏​ដូចជា​កម្រិត​នៃ​ការ​លក់​នោះ​ទេ។ នេះ​គឺ​ជា​ការ​ប្រកួតប្រជែង​ទៅ​លើ​គុណភាព​របស់​ម៉ាក់​ផលិតផល​នីមួយៗ ​ដោយ​បាន​ធ្វើ​ការ​ស្រង់​មតិ​របស់​អ្នក​ប្រើ​ប្រាស់ ថា​តើ​គាត់​ពេញចិត្ត​ទៅ​លើ​ម៉ាក ផលិតផល​ណាមួយ»។

លោក ជែកសុន វីនឃើណាស អ្នក​រៀប​រៀង កម្មវិធី Campaign Asia-Pacific បាន​មាន​ប្រសាសន៍​ថា ​យើង​ចង់​ដឹង​ថា​តើ​ម៉ាក​ផលិតផល​ណាមួយ​ដែល​ជា​ម៉ាក កំពូល​ប្រចាំ​អាស៊ី ​យើង​បាន​ធ្វើ​ការ​សាកសួរ​មតិយោបល់​ទៅ​អ្នក​ប្រើ​ប្រាស់ ផ្នែក ខាង​អាស៊ី។ លោក ជែកសុន វីនឃើណាស អ្នក​រៀប​រៀង​កម្មវិធី​ Campaign Asia-Pacific បាន​មាន​ប្រសាសន៍​ថា រយៈ​ពេល​៤​ឆ្នាំ​កន្លង​មក​នេះ ​សាមសុង​បាន​ជាប់​ឈ្មោះ​ជា​ម៉ាក​ផលិតផល​ដែល​ល្អ​ជាង​គេ​បំផុត​ប្រចាំ​អាស៊ី ​ដោយ​យោង​តាម​ការ​ស្ទង់មតិ​របស់​អ្នក​ប្រើ​ប្រាស់​ប៉ែក​ខាង​អាស៊ី។

ការវិវត្តន៍​របស់​សាមសុង បាន​ប្រែក្លាយ​ម៉ាក​ផលិត​ផល​របស់​អាស៊ី ឱ្យ​ក្លាយ​ទៅ​ជា ​ម៉ាក​ផលិតផល​ដែល​ទទួល​បាន​ភាព​ជឿជាក់​ផ្នែក​គុណភាព ដោយ​ផ្អែក​ទៅ​ការ​រចនា ​និង​ការ​កែប្រែ​នូវ​រូបរាង​ថ្មី​នៃ​ផលិតផល និង​សេវាកម្ម​ដែល​ជា​គោលដៅ​ក្នុង​ការ​ផ្តល់​ជូន​អតិថិជន​ទទួល​បាន​នូវ​បទពិសោធន៍​ថ្មីៗ ​និង​ជា​ផលិតផល​ដែល​ជា​តម្រូវការ។ គោលការណ៍​ ​ដែល​ជា​ស្នូល​របស់​យើង​ដែល​ផ្អែក​ទៅ​លើ​កេរ្តិ៍ឈ្មោះ​ដែល​យើង​ទទួល​បាន​ជា​កំពូល​ម៉ាក​ផលិតផល​ប្រចាំ​អាស៊ី​។ យើង​បាន​ប្តេជ្ញា​ថា​នឹង​នាំ​មក​នូវ​អ្វី​ដែល​ថ្មី​ឈាន​មុខ​គេ​បំផុត​ដល់​អតិថិជន​ដែល​ជា​កិច្ច​តបស្នង​នូវ​ការ​គាំទ្រ​របស់​អតិថិជន។

១. គំនិត​ថ្មី​ឈាន​មុខ​គេ
​ជា​រៀងរាល់​ឆ្នាំ ក្រុមហ៊ុន សាមសុង បាន​ធ្វើ​ការ​បោះ​ទុន​ទៅ​ការ​ស្រាវ​ជ្រាវ និង​ពិសោធ (R&D) ​រក​អ្វី​ដែល​ថ្មី​ប្រកប​ដោយ​គុណភាព។ ការ​បណ្ដាក់​ទុន​នេះ​ត្រូវ​បាន​ចំណាយ​ប្រាក់​រហូត​ដល់​ ៤០លាន​ដុល្លារ​ក្នុង​មួយ​ថ្ងៃ ជាមួយ​នឹង​បុគ្គលិក​ចំនួន ៧០០០នាក់​នៅ​ជុំវិញ​ពិភពលោក។ ក្រុមហ៊ុន​សាមសុង បាន​នាំ​យក​នូវ​អ្វី​​ថ្មី​សម្រាប់​ទីផ្សារ ​​ដែល​ក្តី​សបញ្ចាក់​ឱ្យ​​ឃើញ​ថា​យើង​ពិតជា​ខិត​ខំ​ស្រាវជ្រាវ​រក​អ្វី​ដែល​ឥត​ខ្ចោះ​ជូន​តាម​តម្រូវ​ការ​របស់​អតិថិជន។ ឧទាហរណ៍​ដូចជា៖ ទូរទស្សន៍​ SUHD TVs ដែល​ការ​ឈាន​ជំហាន​ឆ្ពោះ​ទៅ​រក​អនាគត ​ដ៏​អស្ចារ្យ​ជាមួយ​នឹង​ការ​បញ្ជូន​រូបភាព​ដែល​មាន​គុណភាព​ច្បាស់​ល្អ កម្រិត​នៃ​ពណ៌​កាន់​តែ​មាន​ភាព​ទាក់ទាញ ​ការ​បែង​ចែក​ពណ៌​កាន់​តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​រួម​ទាំង​កម្រិត​នៃ UHD (Ultra High Definition) កាន់​តែ​មាន​ភាពលំអិត​ជាង​មុន។ កំពូល​ទូរទស្សន៍ JS9500 SUHD TV ត្រូវ​បាន​ទទួល​ពានរង្វាន់​ច្រើន​ជាង​៨ពាន់​ រង្វាន់​នៅ​ពិព័រណ៍​ពាណិជ្ជកម្ម​ពិភព​លោក Consumer Electronics Show (CES) ប្រចាំ​ឆ្នាំ ២០១៥។
Galaxy S6 smartphones
ទូរសព្ទ​ស្មាតហ្វូត Galaxy S6 4G+ and Galaxy S6 edge 4G+ គឺ​ទូរសព្ទ​ចល័ត​ដែល​រចនា​ឡើង​ដោយ​ផ្តោត​សំខាន់​ទៅ​លើ​រូបរាង​ដែល​ល្អ​ឥត​ខ្ចោះ​បូក​រួម​ទាំង​សមត្ថភាព​នៃ​ការ​ប្រើប្រាស់​យ៉ាង​អស្ចារ្យ។ Activdualwash​ គឺ​ម៉ាស៊ីន​បោក​សំលៀកបំពាក់​ដែល​បន្ថែម​មក​ជាមួយ​នូវ​ទម្រ​ ​និង​ប្រព័ន្ធ​បង្ហូរ​ទឹក​ដែល​ផ្តល់​ភាព​ងាយស្រួល​ដល់​អ្នក​ប្រើប្រាស់​សម្រាប់​ធ្វើ​ការ​ ​បោក​ជម្រះ​សំលៀកបំពាក់​ដែល​ប្រឡាក់​ខ្លាំង​មុន​ពេល​ដាក់​បោក​ក្នុង​ម៉ាស៊ីន។ ​វា​បាន​ជួយ​ដល់​អ្នក​បោកគក់​ដោយ​មិន​ធ្វើ​ឱ្យ​​ឡើង​សាច់​ដុំ​ដៃ ជួយ​សម្រាល​ការ​បោក​គក់​បាន​រហូត​ដល់​ទៅ ៤៣ ភាគរយ ​បើ​ប្រៀប​ទៅ​នឹង​ការ​បោកគក់​ដោយ​ដៃ។

២. ការ​ផ្តោត​ទៅ​លើ​តម្រូវ​ការ​របស់​អតិថិជន
ការ​កំណត់​អត្តសញ្ញាណ និង​ការ​បម្រើ​សេចក្តី​ត្រូវ​ការ​របស់​អតិថិជន​ដោយ​ក្តី​ពេញចិត្ត។ ​ក្រុមហ៊ុន​សាមសុង សូម​ធានា ​និង​យកចិត្តទុក​ដាក់​ទៅ​លើ​តម្រូវការ​របស់​អតិថិជន​តាម​តំបន់​ដែល​មាន​វប្បធម៌​ផ្សេងៗ​គ្នា​ទៅ​តាម​ប្រទេស​នីមួយៗ ក្រុមហ៊ុន​សាមសុង ​បាន​ធ្វើ​ការ​ស្រាវជ្រាវ​តាម​ស្តង់ដារ​កម្រិត​ពិភពលោក​ទៅ​លើ​សម្ភារៈ​បរិក្ខារ​ដែល​មាន​ដូចជា 36 R&D Centres, six Design Centres, បន្ទប់ ​ពិសោធន៍​ទៅ​តាម​លក្ខណៈ​នៃ​ការ​រស់​នៅ​របស់​អ្នក​ប្រើប្រាស់​ដែល​មាន​៧​ប្រភេទ​ ​និង​ក្រុម​បង្កើត​នូវ​ផលិតផល​ថ្មីៗ​ទាំង​៧​ជុំវិញ​ពិភព​លោក។

ចំពោះ​ប៉ែក​ខាង​អាស៊ី ​សាមសុង​បាន​បង្កើត​នូវ​មជ្ឈមណ្ឌល​របស់​ខ្លួន​នៅ​តាម​ប្រទេស​មួយ​ចំនួន​ដែល​មាន​ដូចជា​ សៀងហៃ ជប៉ុន កូរ៉េ ​ក៏​ដូចជា​បន្ទប់​ពិសោធន៍​ទៅ​លក្ខណៈ​នៃ​ការ​រស់​នៅ​របស់​អ្នក​ប្រើប្រាស់​នៅ​ក្រុងដេលី ស៊ីងហ្គាពួរ ទីក្រុងប៉េកាំង ទីក្រុង​សេអូល ហើយ​និង​ក្រុម​បង្កើត​ផលិតផល​ថ្មីៗ​នៅ​ក្រុងដេលី ស៊ីងហ្គាពួរ ទីក្រុងប៉េកាំង ទីក្រុង​សេអូល។ ក្រុម​ប្រតិបត្តិការ​ទាំង​នោះ ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​បង្កើត​នូវ​អ្វី​ដែល​ថ្មី​ជាមួយ​នឹង​បច្ចេកវិទ្យា​ឈាន​មុខ​គេ​ក្នុង​ការ​ជម្រុញ​ទីផ្សារ​បាន​យ៉ាងល្អ។ ​ពួក​គាត់​ធ្វើ​ការ​សិក្សា​ទៅ​លើ​និន្នាការ​និង​វប្បធម៌​ប្រចាំ​តំបន់ ហើយ​និង​ធ្វើ​ការ​ផ្លាស់ប្តូរ​នូវ​របៀប​រស់នៅ ​និង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​របស់​អ្នក​ប្រើប្រាស់។ ផ្តល់​នូវ​ការ​យល់​ដឹង​ដើម្បី​ជា​ការ​គាំទ្រ ការ​ច្នៃ​ប្រឌិត​ ផលិតផល​ដែល​បង្កើត​ថ្មី​ទៅ​លើ​ប្រភេទ​ផលិតផល​នីមួយ​ៗ​របស់​សាមសុង។

៣.ការ​ផ្តល់​ជូន​សង្គម​តាម​រយៈ​គំនិត​ផ្តួច​ផ្តើម​ក្នុង​នាម​ជា​ពលរដ្ឋ​ល្អ
ក្នុង​នាម​ជា​ពលរដ្ឋ​សកល​មួយ​ សាមសុង​បាន​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​របស់ខ្លួន​ក្នុង​ការ​ផលិត​អ្វី​ដែល​ល្អ​និង​ព្យាយាម​បង្កើត​នូវ​អនាគត​ដ៏​ត្រចះ​ត្រចង់​សម្រាប់​អ្នក​ទាំងអស់​គ្នា​ ក៏​ដូចជា​នាំ​មក​នូវ​ការ​ផ្លាស់​ប្តូរ​ដ៏​វិជ្ជមាន​ដល់​សង្គម​តាម​រយៈ​ការ​ផ្តួច​ផ្តើម ភាព​ជា​ពលរដ្ឋ។ការ​ផ្តួចផ្តើម​នេះ​បាន​ផ្តោត​ទៅ​លើ​ការ​អប់រំ ការងារ​និង សុខភាព។ តាម​តំបន់​នីមួយៗ សាមសុង​បាន​ផ្តោត​ទៅ​លើ​កម្មវិធី​អប់រំ ​ដែល​ផ្គត់ផ្គង់​ទៅ​លើ​ការ​អប់រំយុវជន ហើយ​និង​វគ្គ​បណ្ដុះបណ្ដាល​ការងារ​ផ្នែក​បច្ចេកវិទ្យា​ ផ្នែក​សេវាកម្ម​ និង​ក្លាយ​ជា​អ្នក​ជំនាញ​ការ​របស់​សាមសុង។ បច្ចេកវិទ្យា​របស់​សាមសុង​មាន​នៅ​ប្រទេស ម៉ាឡេស៊ី ហ្វីលីពីន ស៊ីងហ្គាពួរ ប្រទេសថៃ វៀតណាម នូវែលហ្សេឡង់ និង​តៃវ៉ាន់។

វិទ្យាស្ថាន​បច្ចេកវិទ្យា​របស់​សាមសុង ​គឺ​ជា​វិទ្យាស្ថាន​ផ្នែក​វិជ្ជាជីវៈ​ដែល​ផ្តល់​នូវ​ជំនាញ​ដែល​ជាក់​លាក់​មួយ​ក្នុង​វគ្គ​បណ្តុះបណ្តាល​នៅ ប្រទេស​កម្ពុជា ឥណ្ឌូនេស៊ី ប្រទេសឡាវ ម៉ាឡេស៊ី ប្រទេសភូមា ហ្វីលីពីន ស៊ីងហ្គាពួរ និង​តៃវ៉ាន់។ សាមសុង​មាន សាលា សូណូ​ជា​ច្រើន​នៅ​តាម​បណ្តា​ប្រទេស​ដូចជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន ប្រទេសថៃ និង​វៀតណាម​។ វគ្គ​បណ្តុះបណ្តាល​ទាំង​នោះ​ជួយ​សម្រួល​ដល់ ផ្នែក​វេជ្ជសាស្រ្ត​ដែល​ផ្តោត​លើ​ការ​ធ្វើ​រោគវិនិច្ឆ័យ​ទៅ​លើ អុលត្រាសោន ផ្នែក​សម្ភព​និង​រោគស្ត្រី​ដើម្បី​កាត់​បន្ថយ​អត្រា​ស្លាប់​របស់​ទារក​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ ​ហើយ​និង​ពង្រឹង​គុណភាព​នៃ​ការ​ថែទាំ​សុខភាព​នៅ​តាម​មូលដ្ឋាន​សហគមន៍​ជា​ច្រើន។
Citizenship Initiative - SONO School in Thailand
វិធី​សាស្ត្រ​ស្ទង់​មតិ
ក្រុមហ៊ុន​ល្បីៗ​នៅ​អាស៊ី​ចំនួន១០០០ក្រុមហ៊ុន​ប្រមូល​ព័ត៌មាន​ពី​ការ​ស្ទង់មតិ ដែល​ធ្វើ​ឡើង​ ដោយ​យុទ្ធសាស្ត្រ​អាស៊ីប៉ាស៊ីភិច ព័ត៌មាន​សកល និង​អ្នក​ផ្តល់​ចក្ខុវិស័យ Nielsen ។ ការ​សិក្សា​ ​បាន​រក​ឃើញ​ពី​ឥរិយាបថ​នៅ​១៣ប្រទេស៖ អូស្ត្រាលី ចិន ហុងកុង ឥណ្ឌា ឥណ្ឌូនេស៊ី ជប៉ុន ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី កូរ៉េខាងត្បូង តៃវ៉ាន់ ថៃ និង​វៀតណាម។ ការ​ស្រាវជ្រាវ​បាន​ធ្វើ​ទៅ ​លើ​មនុស្ស​ចំនួន​៤០០នាក់ នៅ​តាម​ផ្សារ​នីមួយៗ លើក​លែង​តែ​ឥណ្ឌា និង​ចិន ដែល​ធ្វើ​ទៅ​លើ អ្នក៨០០ និង១២០០។ ដើម្បី​ក្លាយ​ជា​អ្នក​តំណាង​នៃ​ចំនួន​អ្នក​ផ្សារ កូតា​របស់​ស្ទង់មតិ ផ្អែក​ទៅ លើ​អាយុ ភេទ និង​ចំណូល​ប្រចាំ​ខែ។

ការ​សិក្សា រាប់​ទាំង​ប្រភេទ​ផលិតផល និង​សេវា​ធំ​ៗ (ដូចជា​ស្រា សេវា ហិរញ្ញវត្ថុ ហាង​តូចៗ ភោជនីយដ្ឋាន អាហារ ភេសជ្ជៈ គ្រឿង​អេឡិចត្រូនិច គ្រឿង​បន្លាស់​កុំព្យូទ័រ កម្មវិធី​កុំព្យូទ័រ សេវាកម្ម ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារ​ទូរគមនាគមន៍ ដំណើរ​កម្សាន្ត ការ​សម្រាក​លំហែ គ្រឿង​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ និង​ការ​ថែទាំ​ផ្ទាល់​ខ្លួន) និង​ប្រភេទ ផលិតផល និង​សេវាកម្ម​តូចៗ ចំនួន ៧៣ ផ្សេង​ទៀត។

អំពី​ក្រុមហ៊ុន Samsung Electronics co., Ltd
គឺ​ជា​ក្រុមហ៊ុន​នាំ​មុខ​គេ​លើ​ពិភពលោក​ផ្នែក​បច្ចេកវិទ្យា​​ដោយ​ផ្តល់​លទ្ធភាព​ថ្មីៗ​ជូន​មនុស្ស​គ្រប់​រូប​គ្រប់​ទី​កន្លែង។ តាម​រយៈ ​ការ​បង្កើត​ថ្មី និង​របក​គំហើញ​ឥត​ឈប់​ឈរ ​យើង​កំពុង​តែ​ផ្លាស់​ប្តូរ​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​នូវ​ពិភព ទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រ​ផ្ទាល់​ខ្លួន កុំព្យូទ័រ​លើ​តុ ម៉ាស៊ីន​ថត​រូប ឧបករណ៍​ផ្ទះបាយ ម៉ាស៊ីន ថតចម្លង ប្រព័ន្ធ LTE ឧបករណ៍​វេជ្ជសាស្ត្រ ​ឧបករណ៍​ផ្សេងៗ​ប្រើ​ប្រព័ន្ធ​អគ្គិសនី និង​ដំណោះស្រាយ ផ្សេងៗ​ប្រើ​ប្រព័ន្ធ LED។ យើង​មាន​បុគ្គលិក​ចំនួន ៣០៧ ០០០នាក់ នៅ​ទូទំាង ៨៤ ប្រទេស​ដោយ​មាន​បរិមាណ​​លក់​ប្រចាំ​ឆ្នាំ ចំនួន ១៩៦ ពាន់​លាន​ដុល្លារ​អាមេរិក។

1 comments

Unknown June 23, 2015 at 8:46 PM

hello

Post a Comment